អាជ្ញាប័ណ្ណហ្គេម
ហ្គេមដែលមានទំនួលខុសត្រូវ
ការទូទាត់តាមធនាគារ៖
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Pragmatic Play Cambodia™
លក្ខខណ្ឌនៃការលេងហ្គេមរបស់ Pragmatic Play៖
១. លក្ខខណ្ឌទូទៅ
លក្ខខណ្ឌនៃការប្រើប្រាស់នេះគ្រប់គ្រងការលេងហ្គេមទាំងអស់របស់ Pragmatic Play។ ក្នុងនាមជាអ្នកភ្នាល់ (អ្នកប្រើប្រាស់) អ្នកត្រូវអានលក្ខខណ្ឌនៃការប្រើប្រាស់នេះ រួមជាមួយលក្ខខណ្ឌនៃហ្គេមនីមួយៗដោយយកចិត្តទុកដាក់។ ដោយចុច “យល់ព្រម” អ្នកបញ្ជាក់ថាអ្នកបានអាន យល់ ទទួលស្គាល់ ទទួលយក និងយល់ព្រមតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ។
អានបន្ថែម
២. និយមន័យ
- ‘យើង’និង ‘របស់យើង’ គឺសំដៅទៅដល់ Pragmatic Play។
- ‘អ្នក’និង ‘របស់អ្នក’ សំដៅលើអ្នកកាន់គណនី ដែលបានចុះកិច្ចសន្យាជាមួយ Pragmatic Play តាមរយៈការបើកគណនីជាមួយយើង។
- ‘ហ្គេម’ សំដៅលើផលិតផលហ្គេមទាំងអស់របស់ Pragmatic Play រួមទាំង ហ្គេមស្លត (Slot Games), កាស៊ីណូផ្ទាល់ (Live Casino), ប៊្លែកជេក (BlackJack),ជេកផត (JackPot) និងហ្គេមជាច្រើនទៀត។
៣. ការបើកគណនី
៣.១. សិទ្ធិ
អ្នកត្រូវតែមានអាយុស្របច្បាប់ក្នុងការភ្នាល់ហ្គេមទាំងនៅក្នុងទីតាំងរបស់អ្នក និងកន្លែងណាមួយដែលអ្នកចូលលេងហ្គេម។ តាមរយៈការចូលលេងហ្គេមណាមួយ អ្នកបានបញ្ជាក់និងធានាថា អ្នកមានអាយុគ្រប់ស្របច្បាប់ (អាយុលើសពី១៨ឆ្នាំ) ហើយការលេងហ្គេមអនឡាញគឺស្របច្បាប់នៅក្នុងតំបន់របស់អ្នក។
៣.២. ការចុះឈ្មោះគណនី និងសុវត្ថិភាព
ដើម្បីចាប់ផ្តើមលេង អ្នកត្រូវបង្កើតគណនីមួយសិន។ អ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរក្សាការសម្ងាត់នៃព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងគណនីរបស់អ្នកដូចជាឈ្មោះ និងពាក្យសម្ងាត់របស់អ្នក។
អ្នកយល់ព្រមជូនដំណឹងដល់ Pragmatic Play ភ្លាមៗ ប្រសិនបើគណនីរបស់អ្នកត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
អ្នកក៏នឹងទទួលខុសត្រូវចំពោះសកម្មភាពទាំងអស់ដែលកើតឡើងនៅក្រោមគណនីរបស់អ្នក។ ទោះបីគណនីរបស់អ្នកត្រូវបានប្រើដោយគ្មានការអនុញ្ញាតក៏ដោយ។
អ្នកព្រមព្រៀងថា Pragmatic Play នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលអ្នកទទួលរងដោយសារអ្នកផ្សេងបានប្រើប្រាស់គណនីរបស់អ្នកនោះទេ។ មិនថាការប្រើប្រាស់បែបនេះត្រូវបានអនុញ្ញាតដោយអ្នក ឬអត់ក៏ដោយ។
អ្នកក៏ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងបំផុតពីការផ្ទេរ ឬលក់គណនីរបស់អ្នកទៅឱ្យអ្នកដទៃផងដែរ។
៣.៣. ច្បាប់ហ្គេម និងការទូទាត់
ច្បាប់នៃហ្គេមជាក់លាក់នឹងណែនាំលម្អិតបន្ថែមអំពីការលេងហ្គេម ដែនកំណត់នៃការភ្នាល់ ការទូទាត់ និងព័ត៌មានផ្សេងទៀតដែលអាចមានប្រយោជន៍សម្រាប់អ្នកក្នុងអំឡុងពេលលេង។ អ្នកគួរតែអាន និងយល់ពីច្បាប់ហ្គេមនីមួយៗ មុនពេលលេងហ្គេមណាមួយ។
Pragmatic Play រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរច្បាប់ហ្គេមទាំងនេះគ្រប់ពេល។ ការកែប្រែណាមួយនឹងត្រូវបានជូនដំណឹងតាមរយៈអេក្រង់ហ្គេមដែលពាក់ព័ន្ធ ឬតាមរយៈការជូនដំណឹងផ្សេងទៀត។
ការទូទាត់ទាំងអស់នឹងមានសុពលភាព លុះត្រាតែបានឆ្លងកាត់ការផ្ទៀងផ្ទាត់ដោយ Pragmatic Play។ យើងរក្សាសិទ្ធិក្នុងការផ្អាកការទូទាត់ណាមួយ ប្រសិនបើយើងសង្ស័យថាមានការក្លែងបន្លំ ឬការរំលោភលើលក្ខខណ្ឌទាំងនេះ។
៣.៤. ការដាក់ប្រាក់ និងការដកប្រាក់
ដើម្បីលេងនិងឈ្នះ ដំបូងអ្នកត្រូវដាក់ប្រាក់ចូលទៅក្នុងគណនីរបស់អ្នក។ Pragmatic Play មិនមានការគិតថ្លៃសេវាបន្ថែមសម្រាប់ដំណើរការដាក់ ឬដកប្រាក់នោះទេ។
អ្នកគ្រាន់តែជ្រើសរើសដែលមាននៅលើគេហទំព័ររបស់យើង ដើម្បីដាក់ប្រាក់ជារូបិយប័ណ្ណដែលយើងមានផ្តល់ជូន។
ព័ត៌មាននិងឈ្មោះនៅលើគណនីរបស់អ្នក ត្រូវតែដូចគ្នានឹងឈ្មោះនៅលើគណនី ឬកាតទូទាត់ដែលអ្នកប្រើដើម្បីដាក់ប្រាក់។
យើងទទួលតែកាតផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមែនជាកាត ឬគណនីអាជីវកម្មនោះទេ ក្នុងការប្រើដើម្បីដាក់ប្រាក់ចូលទៅក្នុងគណនីរបស់អ្នក។
សមតុល្យគណនីរបស់អ្នកមិនអាចត្រូវបានផ្តល់ ឬទទួលពីគណនីមួយទៅគណនីមួយផ្សេងទៀតបានទេ។
អ្នកអាចដកប្រាក់ឈ្នះដែលត្រឹមត្រូវរបស់អ្នកបានគ្រប់ពេលដោយរហ័ស។ យើងក៏ផ្តល់ជូននូវវិធីសាស្ត្រដែលគួរឱ្យទុកចិត្តក្នុងការដកប្រាក់ផងដែរ។
៤. ការបំពានលើគណនី និងការភ្នាល់
៤.១. សកម្មភាពហាមឃាត់
អ្នកយល់ព្រមមិនធ្វើ ឬប៉ុនប៉ងធ្វើសកម្មភាពណាមួយដែលបង្កើតជាការរំលោភបំពាន់លើគណនី Pragmatic Play របស់អ្នកដែលមានដូចខាងក្រោម៖
សកម្មភាពបន្លំបោកប្រាស់៖ វាមានន័យថា ការប្រើប្រាស់ល្បិចកល ការបោកបញ្ឆោត ការបំភាន់ ឬគ្រោងការណ៍បោកប្រាស់ផ្សេងទៀតដើម្បីទទួលបានអត្ថប្រយោជន៍ដោយមិនស្មើគ្នាជាមួយអ្នកដទៃ តាមរយៈការឃុបឃិតគ្នា ការប្រើប៊ត (bot) ឬការហេកសូហ្វវែររបស់យើងជាដើម។
ការចែករំលែក/បើកគណនីច្រើន៖ ការបង្កើតគណនីច្រើន ឬផ្តល់ព័ត៌មានគណនីរបស់មនុស្សម្នាក់ទៅឱ្យអ្នកដទៃជាមធ្យោបាយមួយដើម្បីគេចវេសការរឹតបន្តឹង ឬបង្កើតអត្ថប្រយោជន៍មិនគប្បី។
ការបំពានគោលការណ៍ប្រាក់រង្វាន់បន្ថែម៖ ការរំលោភបំពានណាមួយលើប្រម៉ូសិន ឬប្រាក់រង្វាន់បន្ថែមដែលអាចរួមមានការទាមទារប្រាក់រង្វាន់ចុះឈ្មោះនិង/ឬប្រម៉ូសិនផ្សេងទៀច្រើនជាងមួយ ការរំលោភបំពានលើលក្ខខណ្ឌប្រាក់រង្វាន់បន្ថែម។
ជ្រៀតជ្រែកដំណើរការហ្គេម៖ តាមរយៈការប្រើប្រាស់កម្មវិធី ឬឧបករណ៍ណាមួយដែលរំខានដល់ដំណើរការធម្មតានៃហ្គេម Pragmatic Play ឬព្យាយាមទាញយកផលប្រយោជន៍ពីចំណុចខ្សោយនៃហ្គេម។
៤.២. ចំណាត់ការចំពោះការរំលោភបំពាន
ប្រសិនបើ Pragmatic Play សង្ស័យ ឬកំណត់ថាអ្នកបានធ្វើសកម្មភាពហាមឃាត់ណាមួយ យើងនឹថអាចធ្វើការពិន័យណាមួយ ឬទាំងអស់ដូចខាងក្រោម៖
ផ្អាក ឬបិទគណនីរបស់អ្នក៖ យើងអាចផ្អាក ឬបិទគណនីរបស់អ្នកនៅពេលណាក៏បានដោយមិនចាំបាច់ជូនដំណឹង។
ដកយកប្រាក់ឈ្នះវិញ៖ បន្ទាប់ពីធ្វើការស៊ើបអង្កេតសមហេតុផល ប្រសិនបើយើងកំណត់ថាប្រាក់ឈ្នះ ឬប្រាក់នៅក្នុងគណនីរបស់អ្នកគឺជាលទ្ធផលនៃសកម្មភាពខុសច្បាប់បែបនេះ យើងរក្សាសិទ្ធិក្នុងការដកប្រាក់ទាំងនោះវិញ។
៤.៣. ការទាមទារគណនីឡើងវិញ
ប្រសិនបើអ្នកជឿថាការផ្អាក ឬបិទគណនីរបស់អ្នកមិនត្រឹមត្រូវ អ្នកមានជម្រើសក្នុងការប្រឆាំងនឹងការសម្រេចចិត្តរបស់យើងបាន។ សូមទាក់ទងមកបុគ្គលិករបស់ Pragmatic Play។ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវផ្តល់ឱ្យយើងនូវភស្តុតាង ឬព័ត៌មានណាមួយដែលអាចជួយឱ្យយើងយល់ពីស្ថានភាពនេះបាន។
៥. ការផ្លាស់ប្តូរនៃលក្ខខណ្ឌ
Pragmatic Play រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះនៅពេលណាក៏បានដោយជូន ឬមិនជូនដំណឹងជាមុន។ ការផ្លាស់ប្តូរទាំងនោះនឹងមានប្រសិទ្ធភាពនៅពេលដែលបានបង្ហោះនៅលើគេហទំព័រ Pragmatic Play ឬតាមរយៈសារជូនដំណឹងក្នុងហ្គេម។
ប្រសិនបើអ្នកជួបប្រទះញ្ហាបច្ចេកទេសណាមួយនៅក្នុងហ្គេមរបស់យើង ដោយមិនមានការជូនដំណឹងជាមុនពីយើង អ្នកត្រូវជូនដំណឹងមកយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានតាមរយៈសេវាបម្រើអតិថិជន ដើម្បីស្វែងរកដំណោះស្រាយ។
Pragmatic Play៖ គោលការណ៍ និងឯកជនភាពសូម
ស្វាគមន៍មកកាន់ Pragmatic Play! គោលបំណងនៃគោលការណ៍នេះគឺដើម្បីពន្យល់ពីរបៀបដែលយើងប្រមូល ប្រើប្រាស់ និងចែករំលែកព័ត៌មានរបស់អ្នកក្នុងពេលដែលអ្នកចូលរួមលេងហ្គេម មើលគេហទំព័រ និងសេវាកម្មពាក់ព័ន្ធ (ដែលស្ថិតនៅក្នុងប្រភេទ “សេវាកម្ម”)របស់យើង។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងបានន័យថា អ្នកយល់ព្រមតាមការអនុវត្តដែលបានពិពណ៌នានៅក្នុងគោលការណ៍នេះ។ Pragmatic Play គោរពតាមច្បាប់ការពារទិន្នន័យដែលពាក់ព័ន្ធរួមមានបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) និងច្បាប់ការពារភាពឯកជនអ្នកប្រើប្រាស់រដ្ឋកាលីហ្វ័រញ៉ា (CCPA) ផងដែរ។
អានបន្ថែម
១. ព័ត៌មានដែលយើងប្រមូល
១.១ ទិន្នន័យផ្ទាល់ខ្លួន
យើងអាចប្រមូលឈ្មោះពេញរបស់អ្នកដូចដែលបានចុះឈ្មោះ។
យើងក៏រក្សាទុកឈ្មោះអ្នកប្រើប្រាស់ ដែលអ្នកបានជ្រើសរើសសម្រាប់ការចូលប្រើប្រាស់សេវាកម្មរបស់យើងផងដែរ។
Pragmatic Play នឹងប្រមូល និងផ្ទៀងផ្ទាត់ថ្ងៃខែឆ្នាំកំណើតរបស់អ្នក ដើម្បីធានាថាអ្នកគ្រប់អាយុតាមតម្រូវការអប្បបរមាក្នុងការភ្នាល់ហ្គេមតាមអនឡាញ។
១.២ ព័ត៌មានទំនាក់ទំនង
អ្នកក៏ផ្តល់សិទ្ធិឱ្យយើងប្រើអាសយដ្ឋានអ៊ីមែលរបស់អ្នកសម្រាប់ការជូនដំណឹងអំពីគណនី ការទំនាក់ទំនង និងការផ្សព្វផ្សាយផងដែរ។
យើងអាចប្រមូល និងផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់អ្នកសម្រាប់គោលបំណងសុវត្ថិភាពគណនី ឬការបញ្ជាក់ពេលចូលគណនី។
១.៣ ទិន្នន័យហិរញ្ញវត្ថុ
យើងអាចរក្សាទុកព័ត៌មានទូទាត់របស់អ្នក ដូចជាលេខកាត ឈ្មោះម្ចាស់កាត ថ្ងៃផុតសុពលភាព និងលេខកូដសុវត្ថិភាព (CVV) សម្រាប់ជាជម្រើសរបស់អ្នកក្នុងការដាក់ប្រាក់នាពេលអនាគត។
បន្ថែមពីលើនេះ យើងក៏នឹងប្រើប្រាស់អាសយដ្ឋានរបស់អ្នកសម្រាប់ដំណើរការទូទាត់ និងការការពារការក្លែងបន្លំផងដែរ។
យើងក៏រក្សាទុកប្រវត្តិនៃការភ្នាល់ និងប្រតិបត្តិការគណនីរបស់អ្នក ដែលរួមមានព័ត៌មានលម្អិតនៃការទិញមុខងារក្នុងហ្គេម ការដាក់ប្រាក់នៅក្នុងគណនី និងការដកប្រាក់ដែលឈ្នះ។
១.៤ ទិន្នន័យគណនី
ដើម្បីបង្កើនសុវត្ថិភាពរបស់អ្នក ដូច្នេះ Pragmatic Play នឹងប្រមូលព័ត៌មានសម្គាល់គណនីរបស់អ្នកដូចជាឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់។
យើងនឹងរក្សាទុកអំពីចំណូលចិត្តហ្គេមរបស់អ្នក ដូចជាហ្គេមដែលពេញចិត្ត ការកំណត់ និងប្រវត្តិលេងហ្គេមដើម្បីធ្វើឱ្យបទពិសោធន៍លេងហ្គេមរបស់អ្នកកាន់តែពិសេសសម្រាប់អ្នកផ្ទាល់។
១.៥ ព័ត៌មានឧបករណ៍របស់អ្នក
នៅពេលដែលឧបករណ៍របស់អ្នកភ្ជាប់ទៅអ៊ីនធឺណិត អ្នកផ្តល់សិទ្ធិឱ្យយើងទទួលបានអាសយដ្ឋាន IP របស់អ្នកដែលជាលេខសម្គាល់តែមួយគត់ដែលត្រូវបានផ្តល់ឱ្យឧបករណ៍របស់អ្នក។
អ្នកយល់ព្រមឱ្យ Pragmatic Play ទទួលបានព័ត៌មានលម្អិតអំពីប្រភេទកម្មវិធីអ៊ីនធឺណិតរបស់អ្នក ក៏ដូចជាជំនាន់របស់វា (ឧ. Chrome, Firefox, ឬ Safari) ដើម្បីជាជំនួនក្នុងការកែលម្អផលិតផលរបស់យើង។
យើងក៏នឹងប្រមូលព័ត៌មានអំពីប្រព័ន្ធដំណើរការនៃឧបករណ៍ររបស់អ្នកដូចគ្នា ដើម្បីបញ្ជាក់ថាហ្គេមរបស់យើងសមស្របគ្នាជាមួយប្រព័ន្ធប្រតិបត្តិការទាំងនោះ (ឧ. Windows, macOS, iOS, Android)។
១.៦ ទិន្នន័យការប្រើប្រាស់
Pragmatic Play នឹងតាមដានសកម្មភាពរបស់អ្នកនៅលើទំព័ររបស់យើងរួមមានការចូឡមើលហ្គេមណាមួយ ចូលមើលប្រម៉ូសិន និងចូលទំព័រផ្សេងៗ។
ទិន្នន័យទាំងនេះក៏មានព័ត៌មាននៃហ្គេមដែលអ្នកបានលេង ចំនួនទឹកប្រាក់ដែលបានភ្នាល់ ពេលវេលាចាប់ផ្តើម និងពេលបញ្ចប់ និងការឈ្នះ/ចាញ់របស់អ្នក។ ដើម្បីឱ្យយើងយល់ច្បាស់ពីចំណង់ចំណូលចិត្ត និងការចូលរួមរបស់អ្នក។
ដើម្បីអនុញ្ញាតឱ្យយើងអាចស្វែងរកប្រភពនៃបញ្ហាបច្ចេកទេសណាមួយ យើងនឹងប្រមូលកំណត់ហេតុបញ្ហាបច្ចេកទេស និងរបាយការណ៍អំពីគាំងទាំងអស់ដែលអ្នកជួបប្រទះ។
២. របៀបដែលយើងប្រមូលព័ត៌មានរបស់អ្នក
២.១ ព័ត៌មានពីអ្នក
នៅពេលអ្នកបង្កើតគណនី ឬចុះឈ្មោះទទួលព័ត៌មានរបស់យើង ឬចូលរួមក្នុងកម្មវិធីប្រម៉ូសិន ឬការចាប់រង្វាន់ ឬទាក់ទងមកយើងគឺ អ្នកបានយល់ព្រមផ្ដល់ទិន្នន័យទាំងនេះមកយើង។
២.២ តាមរយៈខូឃី (Cookies) គេហទំព័រដោយស្វ័យប្រវត្តិ
យើងប្រើប្រាស់ខូឃី និងបច្ចេកវិទ្យាស្រដៀងគ្នានេះ នៅពេលអ្នកចូលប្រើសេវាកម្មរបស់យើង។ វាជួយបង្កើនបទពិសោធន៍របស់អ្នក តាមរយៈការវិភាគអំពីរបៀបប្រើប្រាស់របស់អ្នក និងធ្វើឱ្យមាតិកាអាចត្រូវបានបង្ហាញ និងរចនាឡើងតម្រូវសម្រាប់អ្នកតែម្ដង។ យើងសូមលើកទឹកចិត្តឱ្យអ្នកអានបន្ថែមអំពីការអនុវត្តទាំងនេះនៅក្នុងគោលការណ៍ខូឃីរបស់យើង ដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ។
២.៣ ដៃគូកាស៊ីណូរបស់យើង
ពេលខ្លះ យើងសហការជាមួយភាគីទីបីដែលយើងជឿទុកចិត្ត ដូចជាដៃគូអាជីវកម្ម បុត្រសម្ព័ន្ធ និងអ្នកផ្តល់សេវាកម្ម ដែលមានបំណងចង់ចែករំលែកព័ត៌មានមួយចំនួនអំពីអ្នកជាមួយយើង។ ព័ត៌មានទាំងនេះមានគោលបំណងតែមួយគត់គឺដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាពសេវាកម្ម និងធ្វើឱ្យការភ្នាល់របស់អ្នកកាន់តែរលូន។
៣. ការប្រើប្រាស់ព័ត៌មានរបស់អ្នក
៣.១ ដើម្បីផ្តល់ និងកែលម្អសេវាកម្មរបស់យើង
យើងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនេះដើម្បីគ្រប់គ្រងគណនីភ្នាល់របស់អ្នក ដែលរួមមានការថែទាំគណនីរបស់អ្នក ព័ត៌មានលម្អិតពីការចូលប្រើ និងការកំណត់សុវត្ថិភាពតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។
Pragmatic Play នឹងប្រើប្រាស់ទិន្នន័យដែលប្រមូលបានក្នុងការកែលម្អដំណើរការភ្នាល់។ វាជួយយើងក្នុងគ្រប់យ៉ាងចាប់ពីការដាក់ប្រាក់ រហូតដល់ការលេង និងការដកប្រាក់ដែលឈ្នះ។
យើងក៏ប្រើប្រាស់ព័ត៌មានទាំងនេះដើម្បីជួយសម្រួលដល់ការអភិវឌ្ឍហ្គេមផងដែរ។ វាអាចជួយកែសម្រួលបទពិសោធន៍របស់អ្នកដោយផ្អែកលើចំណូលចិត្ត និងប្រវត្តិនៃការលេងហ្គេមរបស់អ្នក។
ការប្រមូលទិន្នន័យចាំបាច់ទាំងអស់ យើងនឹងប្រើប្រាស់វាក្នុងការកែលម្អសេវាកម្មដោយវិភាគទម្រង់នៃការភ្នាល់ ដើម្បីកំណត់អត្តសញ្ញាណផ្នែកហ្គេមដែលត្រូវកែលម្អ និងធ្វើឱ្យសេវាកម្មរបស់យើងកាន់តែប្រសើរឡើងទៀត។
៣.២ ដើម្បីការធ្វើទំនាក់ទំនងជាមួយអ្នក
ទិន្នន័យរបស់អ្នកនឹងមានប្រយោជន៍ដើម្បីយើងយល់ដឹងពីទម្រង់នៃការភ្នាល់របស់អ្នក និងអាចជូនដំណឹងទាន់ពេលវេលាអំពីការចេញហ្គេមថ្មីៗ ប្រម៉ូសិនហ្គេម ប្រាក់រង្វាន់បន្ថែម និងព្រឹត្តិការណ៍ហ្គេមផ្សេងៗទៀត។
ទិន្នន័យទាំងនេះនឹងជួយឱ្យក្រុមការងារគាំទ្រអតិថិជនរបស់យើងឆ្លើយតបទៅនឹងសំណួរ និងកង្វល់របស់អ្នកបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។
៣.៣ ដើម្បីគោរពតាមកាតព្វកិច្ចច្បាប់
ព័ត៌មានដែលប្រមូលបានទាំងនេះនឹងជួយយើងក្នុងការផ្ទៀងផ្ទាត់អាយុរបស់អ្នកលេង ដើម្បីបញ្ជាក់ពីសិទ្ធិទទួលបានសេវាកម្មរបស់ពួកគេ។
Pragmatic Play ក៏នឹងប្រើប្រាស់ទិន្នន័យទាំងនេះ ដើម្បីតាមដានសកម្មភាពភ្នាល់ ឬការបង្កើតគណនីច្រើនជាងមួយដែលត្រូវបានហាមឃាត់។ ជាលទ្ធផល យើងអាចការពារការបន្លំ និងសកម្មភាពខុសច្បាប់បានកាន់តែមានប្រសិទ្ធភាព។
៤. ការចែករំលែកព័ត៌មានរបស់អ្នក
យោងតាមគោលការណ៍ទាំងនេះ យើងអាចចែករំលែកព័ត៌មានរបស់អ្នកជាមួយភាគីដូចខាងក្រោម៖
៤.១ អ្នកផ្តល់សេវាភាគីទីបី
អ្នកផ្ដល់សេវាកម្មរួមបញ្ចូលទាំងក្រុមហ៊ុនដែលជួយយើងក្នុងដំណើរការ និងកែលម្អសេវាកម្មរបស់យើងដូចជាអ្នកដំណើរការទូទាត់ (ធនាគារ ឬកាបូបអេឡិកត្រូនិក) អ្នកផ្តល់ការវិភាគ និងក្រុមហ៊ុនដែលផ្តល់ការគាំទ្រផ្នែកព័ត៌មានវិទ្យា។
៤.២ ដៃគូអាជីវកម្ម
ពេលខ្លះ Pragmatic Play និងដៃគូរបស់យើងអាចចែករំលែកព័ត៌មានរបស់អ្នកសម្រាប់គោលបំណងជាក់លាក់ដូចដែលបានរាយក្នុងផ្នែកទី៣ខាងលើដែរ។
៤.៣ អាជ្ញាធរផ្នែកច្បាប់
នៅពេលដែលព័ត៌មានរបស់អ្នកត្រូវបានស្នើសុំ ឬតម្រូវដោយច្បាប់ ឬដើម្បីការពារសិទ្ធិរបស់យើង និងសិទ្ធិរបស់អ្នកលេងផ្សេងទៀត យើងនឹងអនុវត្តតាមតម្រូវការផ្លូវច្បាប់។
៥. សិទ្ធិរបស់អ្នក
អ្នកមានសិទ្ធិទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចខាងក្រោម៖
៥.១ ការផ្លាស់ប្តូរព័ត៌មានរបស់អ្នក
អ្នកមានសិទ្ធិស្នើសុំការចូលពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានដែលមិនត្រឹមត្រូវ។
៥.២ លុបព័ត៌មានរបស់អ្នក
ក្រោមលក្ខខណ្ឌមួយចំនួន អ្នកមានសិទ្ធិស្នើសុំលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាន។
៥.៣ ការដាក់កំហិត
អ្នកមានសិទ្ធិជំទាស់ ឬដាក់កំហិតចំពោះការដំណើរការទិន្នន័យផ្ទាល់ខ្លួនណាមួយរបស់អ្នក។
៥.៤ ដកការយល់ព្រម
អ្នកអាចដកការយល់ព្រមរបស់អ្នកក្នុងការទទួលព័ត៌មានទីផ្សារនៅពេលណាក៏បាន។
អ្នកអាចអនុវត្តសិទ្ធិរបស់អ្នកណាមួយដោយទាក់ទងមកយើងតាមរយៈព័ត៌មានទំនាក់ទំនងដែលមាននៅចុងបញ្ចប់នៃគោលការណ៍នេះ។
៦. ការផ្លាស់ប្តូនៃគោលការណ៍ និងឯកជនភាព
ជារឿយៗ យើងអាចកែប្រែគោលការណ៍នេះ។ ប្រសិនបើយើងធ្វើដូច្នេះ យើងនឹងផ្ដល់ដំណឹងជូនអ្នកភ្លាមៗតាមរយៈគេហទំព័ររបស់យើង ឬតាមមធ្យោបាយផ្សេងទៀតដូចជាអ៊ីមែល។ ការការពារភាពឯកជនរបស់អ្នក គឺជាការធានានូវភាពសប្បាយរីករាយ និងសុវត្ថិភាពក្នុងការលេងហ្គេមរបស់យើង។ សូមអរគុណដែលជ្រើសរើស Pragmatic Play!